View: 166|Reply: 0

ស្គាល់អ្វីជាដំណើរការស៊ីម ២ (eSIM) លើ iPhone XS? លើ iPhone ស៊េរីឆ្នាំ ២០១៨ ទាំង ៣

[Copy link]

24

Threads

30

Posts

444

Credits

Editor

Rank: 9Rank: 9Rank: 9

Credits
444
Post time 2018-09-14 16:32:09 | Show all posts |Read mode

ស្គាល់អ្វីជា​​ដំណើរការ​ស៊ីម ២ (eSIM) លើ​ iPhone XS?


លើ iPhone ស៊េរី​ឆ្នាំ ២០១៨ ទាំង ៣ ម៉ូឌែលអាច​គាំទ្រ​ការ​ដំណើរការ​ស៊ីម ២ (eSIM) ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រដូច​មាន​បំពាក់​លើ​ផលិតផល​គូ​ប្រជែង Google Pixel 2ដំណើរការ​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក។ តើ​អ្វី​ទៅ​ជា​ប្រព័ន្ធ eSIM ចុះ​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​ប្រើប្រាស់?

+អ្វី​ទៅ​ជា eSIM:
eSIM ឬ​ពាក្យ​ពេញ embedded SIM ជា​ប្រព័ន្ធ​ដំណើរការ​ស៊ីម​ជំនួយ​ទី​ពីរ​បំពាក់​ស្រាប់​ក្នុង​ម៉ាស៊ីន ពុំ​មែន​ជា​បន្ទះ​ស៊ីម​កាត​អាច​មើល​ឃើញ​នៅ​នឹង​ភ្នែក​ផ្ទាល់​នោះ​ទេបែប​នេះ​មាន​ន័យ​ថា​លើ iPhone នោះ​មាន​ប្រអប់​ស៊ីម​កាត​ nano-SIMធម្មតា​មួយ និង​ស៊ីម​ទី​ពីរ​ជា eSIM បន្ទះ​ឈីប​រាង​តូច​(ស្រដៀង​ឈីប NFC) បំពាក់​ភ្ជាប់​ក្នុង​ម៉ាស៊ីន។ ដើម្បី​ដំណើរការ​ប្រព័ន្ធ​ពិសេស​នេះ​បានទាមទារ​ឲ្យ​មាន​ការ​គាំទ្រ​ពី​បណ្ដាញ​ ឬ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដូច​បាន​បង្ហាញ​ពី​បញ្ជីApple កំណត់ ដោយ​នៅ​សហរដ្ឋអាមេរិក​កំពុង​គាំទ្រ​ជាមួយ​ក្រុមហ៊ុនVerizon, AT&T និង T-Mobile។

e-SIM.jpg

+អត្ថប្រយោជន៍​ពិសេស​នៃ eSIM:

ប្រយោជន៍​សំខាន់​បំផុត​ គឺ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ក្រៅ​ស្រុក ដោយ​អាច​បើកeSIM ប្រើប្រាស់​ប្រព័ន្ធ Roaming បាន​ដោយ​សេរី ហើយ​យក​ប្រអប់​ nano-SIM ធម្មតា​មក​ប្រើប្រាស់​ជាមួយ​ស៊ីម​ប្រចាំ​តំបន់​នោះ​ផ្ទាល់​បន្ថែម​ពី​លើ​ក៏​បាន។

លោក Steve Alder នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​បណ្ដាញ​ទូរសព្ទTruphone ក៏​មាន​ប្រសាសន៍​ថា៖ "វា​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ផ្លាស់ប្ដូរ​បណ្ដាញ​ប្រើប្រាស់​បាន​រហ័សទោះ​អ្នក​ស្ថិត​ក្នុង​តំបន់​ដែល​គ្មាន​សេវា ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​អំពើ​ចោរកម្ម។មួយ​ផ្សេង​ទៀត​ដោយ​អតិថិជន​ និង​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​បណ្ដាញ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​ខ្ពស់នោះ​ទៅ​ថ្ងៃ​មុខ eSIM នឹង​មាន​តួ​លេខ​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើង"។


d2ca3_1186_3c3b24e5_ffc43765.jpg

សម្រាប់​ឧបករណ៍​ផ្ទាល់​ការ​ដំណើរការ eSIM ក៏​ផ្តល់​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បង្គំ​ដោយ​មិន​ទាមទារ​ទីតាំង​ធំ​ដូច​ការ​បំពាក់​ប្រអប់Hybrid SIM។ ពិសេស​ជាង​នេះ​ ក៏​មិន​ពិបាក​ដល់​អតិថិជន​ក្នុង​ការ​ទុក​ដាក់​SIM Card ឬ​យក​តាម​ខ្លួន​គ្រប់​ពេល​នោះ​ទេ។​
apple-announcements-sept-12-2018-cupertino-iphone-xs-max-and-iphone-xr114.jpg


យ៉ាងណាមិញ​ ដូច​បាន​បញ្ជាក់​ពី​ខាង​លើ​ម្ចាស់ iPhone សេរ៊ី​ថ្មី​គ្រប់​រូប ត្រូវ​រង់ចាំ​ដល់​ដំណើរការ iOS 12 ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ពុំ​មាន​ន័យ​ថា​សុទ្ធ​តែ​អាច​ដំណើរការ​ស៊ីម២ បាន​នោះ​ទេ ដរាប​ណា​មាន​ការ​គាំទ្រ​ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ក្នុង​ស្រុក ស្រប​ពេល​បច្ចុប្បន្ន​បញ្ជី​ដៃ​គូ​បើក​ដំណើរការ​ប្រព័ន្ធ eSIM ទូទាំង​សកលលោក​ទើប​មាន​តែ​ក្នុង​ប្រទេស​អូទ្រីសហុងគ្រី កាណាដា ឥណ្ឌា ក្រូអាត អេស្ប៉ាញ សាធារណរដ្ឋឆេក អង់គ្លេស អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិកខណៈ​ក្រុមហ៊ុន​នៃ​ប្រទេស​ដទៃ​ទៀត ​អាច​កំពុង​សម្លឹង​ពី​សក្ដានុពល​នៃ​ទំហំ​អ្នក​ប្រើប្រាស់​ជា​បណ្តើរៗ​សិន៕

apple-iphone-xs-xr-lineup-100771848-large.jpg
អត្ថបទដោយ៖ KhmerHappy (Reiko)
ដកស្រង់ចេញពី៖ www.pocket-lint.com/


Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room |

2018-10-21 00:45 GMT+8 , Processed in 0.460576 second(s), 22 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017

Quick Reply To Top Return to the list